ឱកាសការងារ!!!!

ឱកាសការងារសម្រាប់និស្សិតដែលពុំទាន់មាន និងកំពុងស្វែងរកការងារធ្វើបានមកដល់ហើយ។ ABA Bank ជាធនាគារមួយដែលឈានមុខគេនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជានិង​ចាប់​ដំណើរ​ការ​តាំងពីឆ្នាំ ១៩៩៦ មកម៉្លេះដែលត្រូវ​បាន​គេ​ស្គាល់​ថា​ Advanced Bank of Asia Limited។

ដោយហេតុថាថ្មីៗនេះ ABA បានពង្រីកសាខារបស់​ខ្លួន​ទៅតាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដូច្នេះទើបធនាគារបានប្រកាសស្វែងរកនូវបុគ្គលិកបន្ថែមជាច្រើននាក់ទៀត។ បេក្ខជនអាចទំនាក់ទំនងពត៌មានលម្អិតតាមរយៈអាស័យដ្ឋានដែលមាននៅខាងក្រោម… សូមអរគុណ!ដំណឹងការងារ

Categories: ដំណឹងពីការងារ | បញ្ចេញមតិ

ដំណឹងសិក្សាអាហាររូបករណ៍

ខាងក្រោមនេះជាដំណឹងសិក្សាអាហាររូបករណ៍សំរាប់ប្អូនដែលបានប្រលងបញ្ចប់ថ្នាក់ទី១២

Image

Categories: កូនខ្មែរថ្មី, ដំណឹងសិក្សា | បញ្ចេញមតិ

​អ្វីដែលយើងទាំងអស់គ្នាគួរដឹង

ខាងក្រោមនេះគឺជាតារាងតំលៃនៃការផាកពិន័យទៅលើការល្មើសនិងច្បាប់ចរាចរ ហើយដែលវាតែងតែមានការប៉ះពាល់

ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសអ្នកក្រីក្រ អ្នករកស៊ីមគប៊ិចកំប៉ុក ព្រោះតែលោកបងប៉ូលីសតែងតែឈ្លាត

គាបផាកពិន័យលើសអ្វីដែលមានកំណត់ក្នុងច្បាប់។ បំណងល្អពីកូនខ្មែរថ្មី

://kounkhmerthmey.files.wordpress.com/2013/09/1176147_713049275379199_1194952533_n.jpg”>Image

Categories: កូនខ្មែរថ្មី, មតិចូលរួម | 1 មតិ

រឿងដែលគួរតែដឹងក្រោយការបោះឆ្នោត

រយៈពេល២ ៣ខែមុនការបោះឆ្នោតបញ្ហាអ្វីៗវាហាក់ដូចជាមិនជាតឹងតែងទេគឺ គេធ្វើអ្វីៗដើម្បីយកចិត្តអ្នកបោះឆ្នោត​តែចាំមើលៗពេលរដ្ឋាភិបាលកើតហើយ តើវានឹងទៅជាយ៉ងណា? បើតាមការដឹងឭរបស់កូនខ្មែរថ្មី គឺគេលេង​ម៉ាឈ្នះដៃហើយ ព្រោះគេថាទោះបីខំយកចិត្តថ្លើមយ៉ាងណាក៏នៅតែមិនបោះឆ្នោតឲ្យគេដដែល។ ហេតុនេះយើង​ចាំ​មើលទាំងអស់គ្នាមើល ថាតើរដ្ឋាភិបាលថ្មីនឹងប្រតិបត្តការងារយ៉ាងណា? ប្រសិនជាគេធ្វើអ្វីៗទៅតាមច្បាប់ទំលាប់ដោយស្មើមុខគ្នានោះប្រទេសយើនឹងមានសង្ឃឹមក្នុងការរីកចំរើនឆាប់រហ័ស​តែបើនៅតែអនុវត្តដោយមានការលើកលែងដោយដំៗនោះគឺវានៅតែអាដែលៗហើយ។
កូនខ្មែរថ្មី

Categories: មតិចូលរួម | បញ្ចេញមតិ

តើការវិញចូលស្រុកវិញរបស់លោកសមរង្ស៊ីនឹងមានអ្វីប្រែប្រួល?

មានការស្រឡាំងកាំង និងភ្ញាក់ផ្អើលជាពន់ពេកក្នុងចំណោមអ្នកចូលចិត្តតាមដាន និងវិភា​​គ​ពីស្ថានភាពនយោបាយស្រុកខ្មែរ ដោយសារការផ្សព្វផ្សាយអំពីការវិលត្រឡប់ចូលស្រុកវិញ​យ៉ាងតក់ក្រហល់របស់លោកសម រង្ស៊ី ដែលត្រឍូវបាននារទេសខ្លួននៅក្រៅប្រទេស​ដោយមានជាប់ពិរុទ្ធនៅនឹងខ្លួន។ ក្នុងរយៈពេល​ប៉ុន្មានខែកន្លងទៅនេះមានរហូតអ្នកខ្លះភ្នាល់​គ្នាអំពីអនាគតមេបក្សប្រឆាំងរូបនេះទៀតផង។ ឥឡូវនេះមានអ្នកលេងភ្នាល់គ្នាទៀតហើយ គឺគេភ្នាល់គ្នាថាតើសម រង្ស៊ីមកអាចធ្វើឲ្យគណបក្សសង្គ្រោះជាតិឈ្នះ គណបបក្សលោក ហ៊ុន សែន។ ខ្លះថាទៅមិនរួចទេព្រោះបើមីលទៅតាមឥរិយាបទលោកសម រង្ស៊ីពេលនេះ គឺហាក់ដូចជាទន់ជ្រាយជាងលើកមុនៗ ដូច្នេះប្រហែលជាមានការសម្របសម្រួលផ្នែកនយោបាយ ឫលក្ខខ័ណ្ឌអីមួយរវាងលោកហ៊ុន សែន និងលោកសម រង្ស៊ីហើយ។ កូនខ្មែរថ្មីបានធ្លាប់និយាយរួចមកហើយថា នយោបាយស្រុកខ្មែរមិនអាចនឹងទាយត្រូវឡើយ ព្រោះអ្វីៗវាអាស្រ័យតែទៅលើឆន្ទះនយោបាយ​របស់អ្នកនយោបាយខ្មែរប៉ុន្មាននាក់ប៉ុណ្ណោះ។ ហេតុនេះយើងដែលជាប្រជាពលរដ្ឋគួរតែចាំមើលសិនទៅកុំអាលចាក់ទឹករង់ចាំទឹកភ្លៀង មានន័យ​ថាកុំអាលនិយាយឫធ្វើការទស្សទាយច្បាស់ពេកអី។ កូនខ្មែរថ្មីនិយាយនេះមិនមែនមានគំនិតមិន​ចង់ឲ្យខ្មែរយើងចូលរួមគិតគូពីអនាគតប្រទេសជាតិនោះទេ តែកូនខ្មែរថ្មីគ្រាន់តែចង់ចូលរួមពន្ញាក់​អារម្មណ៍អ្នកងប់ងល់នឹងរឿងនយោបាយមួយចំនួនដែលម្ងៃៗគិតតែពីវិភាគអញ្ចេះវិភាគអញ្ចុះ ជួនកាលរហូតកើតមានជំលោះរវាងគ្នាឯង ឫអ្នកជិតខាងទៀតផង។ ចំពោះអ្នកនយោបាយគឺគេអាចដើរតួបានគ្រប់បែបយ៉ាង ជួនកាលគេឈ្លោះគ្នាបែកផ្សែងថ្ងៃនេះ​តែថ្ងៃស្អែកគេលើកកែវគោះគ្នាធ្វើប្រងើយ។ ហេតុនេះយើងគួតែកុំសូវងប់ងុលទៅ​លើអ្នក​នយោបាយខ្លាំងពេក។ នេះគ្រាន់តែជាបំណងល្អពីកូនខ្មែរថ្មីប៉ុណ្ណោះ ដូច្នេះបើសមឫមិនសម​សូមអាធ្យាស្រ័យផងចុះ។ អរគុណ

Categories: កូនខ្មែរថ្មី | បញ្ចេញមតិ

ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរ????

Imageអនុសាសន៍ដ៏ថ្លៃថ្លារបស់ស្តេចដែកជោថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរហាកមានអត្ថន័​យ​យ៉ាង​ល្អអស់ទាស់ តែទង្វើរបស់បណ្តារ​ស្ថានីយទូរទស្សន៍នៅក្នុងស្រុកខ្មែរហាក់មានការប្រឆាំងទៅ​នឹងអនុសាសន៍នេះដោយគ្មានញញើតឡើយ។ មានអ្នកមាត់ដាចខ្លះនិយាយថា អនុសាសន៍​សម្តេច​​មិនមានតំលៃស្នើនឹងតំលៃនៃគ្រឿ​ង​ស្រវឹងឡើយ។បើមិនជឿមើលតែទូរទស្សន៍ហង្សមាស​ព្រឹកៗទៅ គឺគ្រោះថ្នាក់ចរាចរកើតឡើងតែពីអ្នកបើកបរក្មេងៗ ដែលដើរស៊ីផឹកយប់ៗ ហើយ​ពាណិជ្ជកម្មគ្រឿងស្រវឹងគឺសុទ្ធតែយកតួរកុនក្មេងៗដើរតួរទៀត។

មតិកូនខ្មែរថ្មី

Categories: កូនខ្មែរថ្មី, មតិចូលរួម | បញ្ចេញមតិ

តើអ្នកយល់យ៉ាងណាដែរចំពោះថ្ងៃ៧មករា?

567148_457139187679246_1481825379_o
មានការលើកឡើងអំពីអត្ថន័យថ្ងៃ៧មករាខុសៗគ្នា។ មានអ្នកខ្លះ ជាពិសេសខា​ង​គណបក្សប្រជាជនកម្ពុជាតែងតែលើកយកថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២ គឺជាថ្ងៃដែល​បានរំដោះប្រជាជនចេញពីរណ្តៅមរណៈ។ល។ តែនៅមានក្រុមផ្សេងទៀត ជាពិសេស​ក្រុមដែលប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ថ្ងែ៧មករាគឺជាថ្ងៃដែរ​វៀតណាមចូលឈ្លានពានខ្មែរ គឺជាថ្ងៃដែលវៀតណាមវាទីទឹកដីខ្មែរ។ល។ ចំពោះកូនខ្មែរថ្មីយល់ឃើញថា ទោះជាយ៉ាងណាក៏ថ្ងៃ៧មករា មានគុណដ៏ធំធេងដល់​ប្រជាជនកម្ពុជាដែរ ព្រោះកូនខ្មែរថ្មីមិនអាចក្បត់មនសិការខ្លួន មិនអាចក្បត់ការពិត​ដែលបានកើតឡើងឡើយ។ខ្ញុំនៅចាំមិនភ្លេចថា កាលពីពេលជាង៣០ឆ្នាំមុនកន្លង
(ក្នុងរបបប៉ុល ពត)ថ្ងៃណាក៏ខ្ញុំបែបនសុំឲ្យមានអ្នកមកជួយរំដោះពីការភ័យខ្លាច​
គេសំលាប់ដែរ។ដូច្នេះទោះបីថាក្នុងរយះពេលក្រោយថ្ងៃ៧មករា១៩៧៩វៀតណាមបាន
មានឥ​ទ្ធិពលនយោបាយមកលើថ្នាក់ដឹកនាំប្រទេសកម្ពុជា និងបានប្រមែប្រមូល​​
ធនធាន​ធម្មជាតិពីប្រទេសខ្មែរយើងក៏ដោយ ក៏ខ្ញុំមិនអាចធ្វើភ្លេចគុណថ្ងៃ៧មករានេះ
បានដែរ។តែទោះជាយ៉ាងណាកូនខ្មែរថ្មីសុំឲ្យខ្មែរយើងទាំងអស់បញ្ឈប់ការខ្វែង
គំនិត /ទស្សនៈរវាងខ្មែរ និងខ្មែរអំពីអត្ថន័យថ្ងៃ៧មករានេះ ជាពិសេស​មិនគួ​កេងចំណេញទាញយកប្រីយភាព ឬសន្លឹកឆ្នោតពីម្ចាស់ឆ្នោត ដោយបន្តែបណ្តោយ​(ដេកសំដួលរមួលសំគ្រិច)មិនខិតខំកសាងប្រទេសឲ្យមានការរីកចំរើន ដោយ​ល្បឿនលឿននោះទេ(គឺយកតាមជំហ៊ានគីង្គក់) ដោយធ្វើការប្រៀបធៀបជាមួយ​កាលពីពេលជាង៣០ឆ្នាំមុននោះទេ គឺគួរពិនិត្យមើលប្រទេសជិតខាងថាតើគេ​មានការកសាងប្រទេសមានល្បឿនយ៉ាងដូចម្តេចទើបប្រសើរ។តើចំពោះអ្នកវិញមានការយល់ឃើញយ៉ាងណាដែរ?
កូនខ្មែរថ្មី

Categories: កូនខ្មែរថ្មី, នយោបាយ | បញ្ចេញមតិ

តើនឹងមានអ្វីកើតឡើងក្រោយការចងសម្ព័ន្ធភាពរវាង គណបក្សនៅកម្ពុជា

តើនឹងមានអ្វីកើតឡើងក្រោយការចងសម្ព័ន្ធភាពរវាងគណបក្សនៅកម្ពុជា? វាជាសំនួរមួយដែល ត្រូវបានលើកឡើងជាចំណោទបញ្ហាសំរាប់ពិភាក្សាក្នុងចំណោមអ្នកចូលចិត្តតាមដាន​នយោបាយស្រុកទេស។ បច្ចុប្បន្ននេះយើងសង្កេតឃើញថាមានគណបក្សមួយចំនួន ដើម្បីត្រៀមប្រកួត ប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៣ បានចងសម្ព័ន្ធភាពគ្នាដើម្បីប្រម៉ែប្រមូលសំឡេង គាំទ្រ ពីអ្នកបោះឆ្នោត។ ឥឡូវនេះគឺមានការចងសម្ព័ន្ធភាពរវាងគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោកកឹម សុខារហូតឈានដល់ការបង្កើរចេញនូវគណបក្ស ថ្មីមួយទៀតគឺគណបក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន(តែលោកកំពង់ និរទេសខ្លួននៅក្រៅប្រទេសដោយជាប់ពិរុទ្ធ និងក៏ត្រូវបាន គ.ជ.ប លុបឈ្មោះចេញពីបញ្ជី អ្នកមានសិទ្ធបោះឆ្នោតផងដែរ)។ ហើយសម្ព័ន្ធភាពមួយទៀតគឺរវាងគណបក្សហ្វុនស៊ិនបិច របស់លោក ញឹក ប៊ុនឆៃ និងគណបក្សជាតិនិយម ដែលបច្ចុប្បន្នដឹកនាំដោយ លោក សៅ រ៉ានី (គណបក្សទាំង២នេះធ្លាប់ជាគណបក្សតែមួយដែលដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឬទិ្ធ)។
យើងនៅចាំបានថាការចងសម្ព័ន្ធភាពរវាងគបក្សនិងគណបក្សនេះបានកើតឡើងតាំង
ពីការបោះឆ្នោតឆ្នាំ១៩៩៣ រវាងគណបក្សប្រជាជន និង គណបក្សហ្វុនស៊ិនបិច
(ដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ) នៅឆ្នាំ១៩៩៨ រវាងគណបក្ស
ហ្វុនស៊ិនបិច និងគណបក្សសម រង្ស៊ី (ដើម្បីធ្វើបាតុកម្មបដិសេធលទ្ធផលឆ្នោត) នៅឆ្នាំ២០០៣ រវាងគណបក្សហ្វុនស៊ិនបិច និងគណបក្សសម រង្ស៊ី(សម្ព័ន្ធភាពប្រជាធិបតេយ្យ)។ តែរាល់ការចងសម្ព័ន្ធភាពទាំងអស់ទីបញ្ចប់ត្រូវបានបែកបាក់ដោយការសម្របសម្រួល​នយោបាយរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វុនស៊ិនបិច ដែលធ្វើ​​ឲ្យ
គណបក្សសម រង្ស៊ីនៅ​តែជាគណបក្សប្រឆាំងតែឯងដដែល។ នៅមានព័ត៌មានមិនសូវជាល្អមួយចំនួនចេញពីការ​រៀប​ចំរចនាសម្ព័ន្ធដឹកនាំនៅក្នុងគណបក្សសង្គ្រោះជាតិផងដែរ ទាក់ទងនឹងបក្ស
ពួកគ្រួសារនិយម។ល។ មានការលើកឡើងអំពីសណ្ឋានរបស់សម្ព័ន្ធភាពរវាងគណបក្សទាំងអស់ដែល​បាន​បរិយាយខាងលើថា ចំពោះសម្ព័ន្ធភាពរវាងគណបក្សហ្វុនស៊ិមបិច និងគណបក្ស​​
ជាតិនិយមគឺ​មិនមានអ្វីជាការគួរឲ្យកត់សំគាល់ឡើយដោយសារគណបក្សទាំងពីរ​នេះធ្លាប់ជាគណបក្សតែ​មួយ តែត្រូវបានបែកបាក់គ្នាបែងចែកជា២បក្ស មួយដឹកនាំដោយក្រុមលោក ញឹក ប៊ុនឆៃ និងមួយក្រុមទៀតដឹកនាំដោយ​​
ព្រះអង្គម្ចាស់នរោត្ត រណរឫទិ្ធ។ ម្យ៉ាងគណបក្សហ្វុនស៊ិនបិច មកដល់បច្ចុប្បន្ននេះ នៅតែមានសម្ព័នភាពជាមួយគណបក្សប្រជាជនកម្ពុជានៅឡើយ។ តាម​ការតាមដានរបស់អ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថា គណបក្ស​
ទាំង២នេះ​ចង​សម្ព័ន្ធគ្នាវិញគឺគ្រាន់តែប្រមែលប្រមូលកំលាំងហ្វុនស៊ិនបិចដែល​បែកបាក់ឡើងវិញតែប៉ុណ្ណោះ។ អ្វីដែលគួរពិចារនា និងធ្វើការ​វិភាគ​តាមដាន​នោះគឺមានតែការចងសម្ព័ន្ធភាពរវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិ​មនុស្ស(គណបក្សសង្គ្រោះជាតិ)ដែលសុទ្ធតែជាគណបក្សប្រឆាំង និង​គណបក្ស​ប្រជាជនកម្ពុជា។ គួរំលឹកថាកាលពីការបោះឆ្នោតឆ្នាំ២០០៨ និងឆ្នាំ២០១២កន្លង​ទៅនេះយើងឃើញថាសំឡេងឆ្នោតគណបក្សទាំង២បើធ្វើការបូកបញ្ចូលគ្នាមាន​
ចំនួនប្រកៀកប្រកិតគ្នាទៅនិងគណបក្សប្រជាជនកម្ពុជា​​។ ហេតុនេះបើ​ការ​​ចង
សម្ព័ន្ធភាព​នេះមានភាពរឹងនាំ​និងរលូនតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ដឹកនាំ​កំពូលនោះវាប្រាកដជាបញ្ហាលំបាកមួយសំរាប់គណបក្សប្រជាជនកម្ពុជាក្នុង
ការរិះរកនូវយុទ្ធសាស្ត្រ និងយុទ្ធវិធីទប់ទល់នូវការរក្សាអសនៈសភា​របស់​ខ្លួនបើទោះបីធ្លាប់មានមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាបានចេញមកអះអាង​ថាវាមិនមែនជាឧបសគ្គអ្វីធំដុំចំពោះគណបក្សប្រជាជនកម្ពុជាក៏ដោយ។ មួយ​វិញទៀតអ្វីដែលគួរឲ្យកត់​សំគាល់ដែរនោះ ហើយក៏អាចជាយុទ្ធសាស្ត្រទប់ទល់​នឹងបញ្ហាខាងលើនេះ គឺការផ្លាស់ប្តូរ​មន្ត្រីថ្នាក់​ខេត្តរបស់គណបក្ស​ប្រជាជនកម្ពុជា​នៅក្នុងខេត្តព្រៃវែង ដែលគេដឹងថាជាខេត្តដែល​កាលពីការបោះឆ្នោតថ្នាក់ឃុំ/សង្កាត់២០១២កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា​មានការ​បាត់បង់សំឡេង
ឆ្នោតជាច្រើនឃុំ ហើយដែលសំឡេងឆ្នោតទាំងនោះបានទៅដល់គណបក្ស​សិទ្ធិមនុស្សរបស់លោកគឹម សុខាដែលទើបតែបង្កើតថ្មីទៅវិញ។ ចំពោះការ
ចងសម្ព័ន្ធភាព​នេះ​ដែរ លោកគឹម សុខាផ្ទាល់ក៏ធ្លាប់បានលើកឡើងថា បើរួបរួម
គ្នាគឺរស់ តែបើបែកបាក់គឺស្លាប់​ទាំងអស់គ្នា។ ដូច្នេះថាតើអនាគតសម្ព័ន្ធភាពទាំងនេះនឹងទៅជាយ៉ាងណា? តើវាអាចជាន់
ដានចាស់ដែរ ឬយ៉ាងណា? យើងទាំងអស់គ្នាគួររង់ចាំតាមដាននៅឆ្នាំក្រោយ
នេះឯង។images (2)imagesimages1kem sokha-Democratic Movement of Change 2009-01-15th 01 (SRP)- - Copydownload

Categories: នយោបាយ | 2 មតិ

បណ្ឌិតស្រុកខ្ញុំអញ្ចឹង

កាលនៅពីក្មេងខ្ញុំតែងតែមានការស្រម័យនិងកោតសសើរដល់អ្នកដែលគេបានខិតខំ សិក្សា​ស្រាវជ្រាវរកឃើញនូវអ្វីមួយចងក្រងជាស្នាដៃទុក​គ្រាន់ឲ្យក្មេងជំនាន់ក្រោ យសិក្សាបន្ត។ តែដល់តែពេលធំក្នុងពេលបច្ចុប្បន្នស្រាប់តែខកចិត្តនិងគិតថាបណ្ឌិត គ្មានអីអស្ចារ្យសោះ។តើអ្នកយល់ដូចខ្ញុំដែរឬទេ?​ បានជាខ្ញុំថាចឹងព្រោះធ្លាប់បាន ឭប្រមុខរាជរដ្ឋភិបាលថ្លែងម្តងអំពីបណ្ឌិត​ជជុះនៅស្រុកយើងម្តងដែរ។ តែនេះខ្ញុំ ក៏សូមអភ័យទោសចំពោះលោកបណ្ឌិតសាស្ត្រចារមួយចំនួន​ដែលបានខិតខំសិក្សា និងស្រាវជ្រាវចងក្រងបាននូវឯកសារមួយចំនួនទុក​ជាមរតកសំរាប់ក្មេងៗ​ខ្ញុំជំនាន់ ក្រោយបានសិក្សាស្រាវជ្រាវមកដល់សព្វថ្ងៃ​នេះផងដែរ។ តែទោះជាយ៉ាងណាកូនខ្មែរថ្មី សូមសំណូមពរដល់លោកបណ្ឌិតៗមួយចំនួនខិតខំធ្វើខ្លួនយ៉ាងណាឲ្យបានសមនឹងកិត្តិយលបណ្ឌិត​ពិតៗ កុំឲ្យខ្លួនស្ថិតក្នុងចំណោមបណ្ឌិតជជុះ ឬបណ្ឌិតលក់ឧត្តមគតិឲ្យសោះ៕បណ្ឌិតស្រុកខ្មែរ

កូនខ្មែរថ្មី

Categories: សង្គម | 2 មតិ

អាហាររូបករណ៍សិក្សានៅប្រទេសអូស្រ្តាលី

469097_537335592961220_521742845_o (2)

Categories: កូនខ្មែរថ្មី, ដំណឹងសិក្សា | បញ្ចេញមតិ

ប្លក់​នៅ WordPress.com.